១. Tingh Toanchet គឺជាប្រព័ន្ធប្រតិបត្តិការកម្មវិធីចល័តនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (ដែលហៅកាត់ថា "ប្រព័ន្ធប្រតិបត្តិការ B2B" ) ដែលបង្កើតឡើង និងផ្តល់ដោយ ក្រុមហ៊ុន យូនីលីវើ កម្ពុជា (" ក្រុមហ៊ុន") ។ ប្រព័ន្ធប្រតិបត្តិការនេះ ភ្ជាប់ជាមួយ ទាំងអតិថិជនបច្ចុប្បន្ន និងអតិថិជនថ្មីៗរបស់ក្រុមហ៊ុន យូនីលីវើ ("អតិថិជន") ទៅនឹងអ្នកចែកចាយក្នុងស្រុករបស់ក្រុមហ៊ុន យូនីលីវើ ដើម្បីអោយ បំពេញទំរង់បែបបទ និងធ្វើការបញ្ជាទិញរបស់ពួកគេ។ អតិថិជន នឹងអាចចូលទៅមើល តារាងតម្លៃ និងការផ្សព្វផ្សាយអំពីផលិតផលទាំងឡាយរបស់ក្រុមហ៊ុន នៅក្នុងប្រព័ន្ធប្រតិបត្តិការ B2B។ លោកអ្នក អាចធ្វើការបញ្ជាទិញដោយផ្ទាល់ តាមរយៈប្រព័ន្ធប្រតិបត្តិការ កម្មវីធី B2B ក្រោយពេលដែល លោកអ្នក បានចុះឈ្មោះក្នុងប្រព័ន្ធ ជាអ្នកទិញ និងត្រូវបាន យល់ព្រមដោយអ្នកចែកចាយ។
២. ការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការកម្មវិធី B2B លោកអ្នក ឯកភាពយល់ព្រមៈ
(ក) ក្នុងការចូលទៅកាន់ និង/ ឬ ប្រើប្រាស់សេវាកម្មទាំងឡាយ អនុលោមទៅតាមច្បាប់។
(ខ) សូមបញ្ជាក់ថា រាល់ព័ត៌មាន ដែលបានបំពេញ គឺពិតប្រាកដ។ លោកអ្នក នឹងត្រូវទទួលខុសត្រូវទាំងស្រុងទៅលើព័ត៌មានដែលខ្លួនបានបំពេញតាមរយៈប្រព័ន្ធប្រតិបត្តិការកម្មវីធីនេះ។
៣. មុនពេលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការកម្មវិធី B2B, ប្រព័ន្ធប្រតិបត្តិការ អាចតំរូវអោយលោកអ្នក ផ្តល់ព័ត៌មានផ្ទាល់ខ្លួនមួយចំនួន ទៅអោយក្រុមហ៊ុន។ ព័ត៌មានដែលលោកអ្នក ផ្តល់អោយក្រុមហ៊ុន គឺអោយដូចទៅនឹងព័ត៌មាន ដែលលោកអ្នក បានចុះឈ្មោះពីតំបូង ជាមួយអ្នកចែកចាយ។ ក្រុមហ៊ុន អាចផ្តល់អោយ លោកអ្នកដែលបានចុះឈ្មោះ នូវ ឈ្មោះ ឬលេខកូដសំងាត់ ដើម្បីអោយលោកអ្នក អាចប្រើប្រាស់សេវាកម្មទាំងឡាយក្នុងប្រព័ន្ធប្រតិបត្តិការ B2B តែប៉ុណ្ណោះ។ ក្នុងករណីនេះ លោកអ្នក ឯកភាព យល់ព្រមរក្សាការសំងាត់នូវ ឈ្មោះ និងលេខកូដសំងាត់ ហើយនឹងទទួលខុសត្រូវ ចំពោះសុវត្ថិភាព ឬការប្រើប្រាស់សេវាដោយខ្លួនឯង ទៅលើប្រព័ន្ធប្រតិបត្តិការកម្មវិធី B2B ។
៤. អតិថិជនដែលមិនបានចុះឈ្មោះក្នុងប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន នឹងមិនអាច ចូលមើល តម្លៃ ផលិតផល ឬក៏បញ្ជាទិញផលិតផលបានឡើយ។
៥. លោកអ្នក ទទួលស្គាល់ថា ផលិតផល យូនីលីវើ ដែលបានបង្ហាញក្នុងប្រព័ន្ធប្រតិបត្តិការកម្មវិធី B2B គឺសំរាប់លក់ ហើយ ការចែកចាយ គឺត្រូវធ្វើឡើង ដោយអ្នកចែកចាយ ក្នុងដែនដីរបស់ខ្លួន។ លោកអ្នក នឹងត្រូវបានជួនដំណឹង តាមរយៈប្រព័ន្ធប្រតិបត្តិការ B2B ដែល អ្នកចែកចាយ នឹងផ្តល់សេវាតាមការបញ្ជាទិញរបស់លោកអ្នក។ អ្នកចែកចាយ នឹងជាបុគ្គលម្នាក់ដែល លោកអ្នក ប្រតិបត្តិការបញ្ជាទិញជាមួយ។
លោកអ្នក ត្រូវទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យការបញ្ជាទិញរបស់ខ្លួន មុនពេលបញ្ចូន ការបញ្ជាទិញលោកអ្នក តាមរយៈប្រព័ន្ធប្រតិបត្តិការកម្មវីធី B2B។ លោកអ្នក ទទួលស្គាល់ថា ក្រុមហ៊ុន នឹងមិនទទួលខុសត្រូវ ចំពោះការបញ្ជាទិញ ហើយនិង ទំនាក់ទំនង រវាង អ្នកទិញ ឬលោកអ្នក ជាមួយ អ្នកចែកចាយឡើយ។
៦. ការទទួលឯកភាពយល់ព្រម ឬក៏បដិសេដ នៃការបញ្ជាទិញ គឺស្ថិតនៅក្រោមកិច្ចការ និងការសម្រេចរបស់អ្នកចែកចាយ។ នៅពេល ការបញ្ជាទិញរបស់ លោកអ្នក ត្រូវបានយល់ព្រមឯកភាព អ្នកចែកចាយ ត្រូវមានទំនួលខុសត្រូវក្នុងការដឹកជញ្ចូនផលិតផលដែលបញ្ជាទិញនោះ ទៅដល់ទីតាំងដែលបានបង្ហាញក្នុងពេលចុះឈ្មោះរបស់លោកអ្នកកាលពីតំបូង។ លោកអ្នក ត្រូវធ្វើការទូទាត់បង់ប្រាក់ដោយផ្ទាល់ ទៅកាន់អ្នកចែកចាយ។
៧. ក្រុមហ៊ុន គឺជាអ្នកផ្តល់ប្រព័ន្ធប្រតិបត្តិការកម្មវិធី B2B និង ទទួលខុសត្រូវក្នុងការ ដាក់បង្ហាញផលិតផល យូនីលីវើ ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ ដែលអាចអោយអ្នកចែកចាយលក់ផលិតផលទាំងនោះបាន។ ក្រុមហ៊ុន ផងដែរទទួលខុសត្រូវក្នុងការបង្ហាញពីតារាងតម្លៃផលិតផល និងការផ្សព្វផ្សាយ ដទៃទៀត (បើមាន) នៅលើប្រព័ន្ធប្រតិបត្តិការកម្មវីធី B2B ។ ក្រុមហ៊ុន ក៏ទទួលខុសត្រូវក្នុងការ ជួនដំណឹងដល់លោកអ្នក តាមរយៈប្រព័ន្ធប្រតិបត្តិការ អំពីការបញ្ជាទិញរបស់លោកអ្នក។ ក្រុមហ៊ុន នឹងព្យាយាមជូនដំណឹង និង ផ្តល់ព័ត៌មានលម្អិតអំពីផលិតផល។ ក្រុមហ៊ុន មិនធានាថា ព័ត៌មានលម្អិត នឹងមិនមានកំហុសនោះទេ។
៨. ក្រុមហ៊ុន រក្សាសិទ្ធិ ក្នុងការធ្វើបច្ចុប្បន្នភាព ឬកែប្រែ ព័ត៌មាន ឬមាតិកាទាំងស្រុង ឬក៏ទៅលើផ្នែកណាមួ នៅក្នុង ប្រព័ន្ធប្រតិបត្តិការកម្មវីធី B2B។
ក្រុមហ៊ុនមិនទទួលខុសត្រូវលើអ្វីទាំងអស់ចំពោះលោកអ្នកនូវរាល់បញ្ហានៃការលក់ផលិតផលដែលកើតឡើងរវាងលោកអ្នកនិងអ្នកចែកចាយ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ លោកអ្នក ត្រូវប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ B2B ឬ សេវាកម្មរបស់ក្រុមហ៊ុន រួមបញ្ចូលទាំង, ប៉ុន្តែមិនបានកំណត់ទៅនិង ការធានាដែលអនុវត្តទៅលើទំនិញ ឬផលិតផលនោះ ភាពសមស្រប សំរាប់គោលបំណងជាក់លាក់មួយ។
(ក) ម៉ាស៊ីនមេ ឬប្រព័ន្ធតភ្ជាប់ណាមួយ ឧប្បត្តិហេតុ, ការគាំងឬវីរុសកុំព្យូទ័រ ឬការធ្វើទុកទោសផ្សេងទៀត ដែលធ្វើអោយខូចដល់ប្រតិបត្តិការឬប្រព័ន្ធដែលទាក់ទងនឹងកម្មវិធី B2B។
(ខ) ការពន្យាពេល ឬដាច់ប្រព័ន្ធ អ៊ីនធើណែត អ្នកផ្គត់ផ្គង់សេវាអ៊ីនធើណែត ឬទូរគមនាគមន៌ និងសញ្ញាទូរគមនាគមន៌។
១០. ប្រសិនលោកអ្នក ពុំមានភាពងាយស្រួលក្នុងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការកម្មវិធី B2B លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់ យើងខ្ញុំ ឬក៏ទំនាក់ទំនងសំរាប់ជំនួយផ្សេងៗ ទៅកាន់ អ្នកចែកចាយរបស់លោកអ្នក។
១១. ក្រុមហ៊ុន នឹងមិនទទួលខុសត្រូវចំពោះឯកសារឬព័ត៌មានមិនពិតចុះឈ្មោះដោយអតិថិជនក្នុងប្រព័ន្ធប្រតិបត្តិការកម្មវិធី B2B។ ក្រុមហ៊ុន រក្សាសិទ្ធិ ផ្អាក ឬបញ្ចប់ការចុះឈ្មោះក្លែងក្លាយដោយគ្មានការជួនដំណឹងជាមុន។ អតិថិជននឹងប្រឈមមុខនឹងសកម្មភាពនេះចំពោះច្បាប់។
១២. ល័ក្ខខ័ណ្ឌទាំងនេះត្រូវបានគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈការស្នើសុំរបស់លោកអ្នក ក្នុងការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការនេះ លោកអ្នកបានយលព្រមឯកភាព ក្នុងការផ្តល់ព័ត៌មានផ្ទាល់ខ្លួន យោងទៅតាម ខចែង នៃគោលការណ៌សិទ្ធឯកជន ដែលបានបង្ហាញតាមរយៈ https://www.unilevernotices.com/cambodia/english/privacy-notice/notice.html (ជាភាសាអង់គ្លេស) និង តាមរយៈ https://www.unilevernotices.com/cambodia/khmer/privacy-notice/notice.html (ជាភាសាខ្មែរ) ។ សូមចុចលើ ប៊ូតុង យល់ព្រម ឬមិនយល់ព្រម ដើម្បីបញ្ជាក់ថា លោកអ្នក បានអាន យល់ និងឯកភាពទៅនឹងខ្លឹមសារខាងលើ។
លោកអ្នក យល់ព្រម និងទទួលស្គាល់ថា រាល់ពេល លោកអ្នកធ្វើការបញ្ជាទិញ តាមរយៈប្រព័ន្ធប្រតិបត្តិការកម្មវិធី B2B នេះ ការបញ្ជាទិញរបស់លោកអ្នក នឹងត្រូវចាត់ទុកថា ជាការបញ្ជាទិញផ្លូវការ។ អ្នកចែកចាយ និងឯកភាពនូវការបញ្ជាទិញរបស់លោកអ្នក ហើយវាមិនមែនជាមួយក្រុមហ៊ុនដែលនឹងធ្វើពាណិជ្ជកម្មជាមួយលោកអ្នកទេ។
១. លោកអ្នក អាចចូលមើល ផលិតផលទាំងឡាយ នៅក្នុងប្រព័ន្ធប្រតិបត្តិការកម្មវិធី B2B ។ រាល់ផលិតផល ដែលបង្ហាញ នៅក្នុងកម្មវិធី B2B នឹង បង្ហាញពី ចំណុះ/ទំហំ និងតម្លៃ នៃផលិតផលនីមួយៗយ៉ាងច្បាស់។ ប្រសិនបើមានផលិតផលប្រូម៉ូសិនលោកអ្នកនឹងមានសិទ្ធិទទួលបានល័ក្ខខ័ណ្ឌនៃការប្រូម៉ូសិន។
រាល់ផលិតផល នៅក្នុងកម្មវិធី B2B គឺជាផលិតផល យូនីលីវើ ដែលលក់ដោយ អ្នកចែកចាយ ក្នុងតំបន់របស់លោកអ្នក ហើយរាល់តម្លៃផលិតផលទាំងឡាយបានបញ្ចូលពន្ធអាកររួចរាល់ហើយ។
២. របៀបនៃការបញ្ជាទិញ
២.១ ចូរមើល និងជ្រើសរើស ផលិតផល និងបញ្ជាក់ចំនួនទំនិញ ដើម្បីបញ្ជាទិញ។
សូមចុចលើ ប៊ូតុង រូបរទេះ (Cart)
២.៣ នៅពេលផលិតផលនោះ ត្រូវបានជ្រើសរើស និងចំនួន ត្រូវបានបំពេញរួចរាល់។ តម្លៃ នៃផលិតផល នឹងត្រូវបានបូកសរុប
២.៤ ចូរចុចលើប៊ូតុង "ឯកភាព" ដើម្បីយល់ព្រមក្នុងការបញ្ជាទិញ។